តុលាការកំពូលចិនចេញបទបញ្ជាដើម្បីកុំឲ្យគេប្រើកម្មវិធីបញ្ញាសិប្បនិម្មិតនៅក្នុងផ្លូវខុស
ក្នុងកាលៈទេសៈដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបោះជំហានទៅមុខយ៉ាងលឿនស្លេវ ដូចទឹកបាក់ទំនប់ ចិនតាមរយៈតុលាការកំពូលបានចេញបទបញ្ជាឲ្យគេគ្រប់គ្រងយ៉ាងតឹងរ៉ឹង កម្មវិធីបញ្ញាសិប្បនិម្មិត ដើម្បីធ្វើឲ្យយ៉ាងណាកុំឲ្យគេយកទៅប្រើប្រាស់ ក្នុងផ្លូវមិនល្អ។ បទបញ្ជាដែលមាន៥ជំពូក និងមាត្រាចំនួន២៤ត្រូវបានតុលាការកំពូលចិនបានចេញផ្សាយជាផ្លូវការ នៅថ្ងៃចន្ទទី ៧កញ្ញា។
