អាល្លឺម៉ង់ភ្ញាក់ផ្អើល រន្ធត់នៅចំពោះជ័យជំនះរបស់បក្សស្តាំនិយមជ្រុល ដែលប៉ងលើកតម្កើងអាល្លឺម៉ង់ខាងកើត
ការបោះឆ្នោតថ្នាក់តំបន់មួយរបស់អាល្លឺម៉ង់បានក្លាយជាចំណាប់អារម្មណ៍ចុះផ្សាយយ៉ាងព្រោងព្រាតរបស់កាសែត និងប្រតិកម្មរបស់អ្នកនយោបាយនៅបណ្តាប្រទេសលោកខាងលិច បន្ទាប់ពី គណបក្សស្តាំនិយមជ្រុល AFD ដែលប្រឆាំងជនអន្តោប្រវេសន៍ គាំទ្រលោកត្រាំ និងស្រឡាញ់ចូលចិត្តរុស្ស៊ី បានទទួលសំឡេងឆ្នោតនាំមុខគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី អាល្លឺម៉ង់ Friedrich Merz។ ហេតុអ្វីបានជាជ័យជំនះរបស់បក្សស្តាំនិយមជ្រុលអាល្លឺម៉ង់ នៅត្រឹមថ្នាក់តំបន់សោះបង្កឲ្យមានការរញ្ជួយ ក្តីបារម្ភខ្លាំងនៅទឹកដីលោកខាងលិច ជាពិសេសនៅអឺរ៉ុប?
