មេដឹកនាំភូមាបញ្ចប់ទស្សនកិច្ចនៅវៀតណាមជាមួយការព្រមព្រៀងពង្រឹងកិច្ចសហការជាច្រើនវិស័យ
លោក មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានាធិបតីភូមាដែលត្រូវបានតែងតាំងដោយយោធាបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅប្រទេសវៀតណាម នៅថ្ងៃទី៦កញ្ញាម្សិលមិញ។ អំឡុងពេលមានវត្តមាននៅវៀតណាម លោក មីន អ៊ុងឡាំង និងថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាមបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ វិស័យទាំងនោះរួមមានវិស័យការពារជាតិ ការវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យាឌីជីថល។
