ប្រធានគណៈកម្មការអឺរ៉ុបទៅហ្ក្រូអិនឡង់ដ៍ ដើម្បីបញ្ជាក់សាមគ្គីភាពនិងការគាំទ្រដល់ដាណឺម៉ាក
នៅថ្ងៃអាទិត្យទី ៦កញ្ញានេះ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅតំបន់ហ្ក្រូអិនឡង់ ជាលើកទីមួយ គិតចាប់តាំងពីកោះដ៏ធំនៃតំបន់អាកទិក មានវិបត្តិជាមួយសហរដ្ឋអាមេរិកមក។ ក្នុងឱកាសទស្សនកិច្ចនេះ លោកស្រីប្រមុខសហភាពអឺរ៉ុប នឹងប្រកាសវិនិយោគក្នុងវិស័យឌីជីថលនិងរ៉ែ ក្នុងទំហំទឹកប្រាក់២០០លានអឺរ៉ូ។
