ប្រធានាធិបតីលីបង់ អំពាវនាវ អាមេរិក ឲ្យដាក់សម្ពាធលើ អ៊ីស្រាអែល
នៅភាគខាងត្បូងលីបង់ កងទ័ពអ៊ីស្រាអែលបានបង្កើនការវាយប្រហារជាថ្មី សំដៅកម្ទេចជំរំមូលដ្ឋាននិងឃ្លាំងស្តុកអាវុធរបស់ពួកប្រដាប់អាវុធហេសបូឡាលីបង់។ នៅថ្ងៃអាទិត្យ ទី៦កញ្ញា ប្រធានាធិបតីលីបង់ បានអំពាវនាវ សហរដ្ឋអាមេរិក ឲ្យដាក់សម្ពាធលើអ៊ីស្រាអែល និងកុំឲ្យប្រទេសនេះ បន្តវាយប្រហារសម្លាប់មនុស្សក្នុងទឹកដីលីបង់ តទៅទៀត។
