កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា គឺជាគម្រូដ័ល្អ បញ្ជាក់ពីភាពជោគជ័យនៃវិស័យការទូត
នៅទីក្រុងប៉ារីស ក្រសួងការបរទេសបារាំង បានរៀបចំកម្មវិធីដ៏ធំមួយរយៈពេល២ថ្ងៃ ឈ្មោះថា La Fabrique de la Diplomatie ដោយមានអ្នកជំនាញ និងនិស្សិតចូលរួមជាច្រើនពាន់នាក់។ កម្មវិធីនេះ មានកម្មវត្ថុលើកឡើងពីវិស័យវិស័យការទូត សហប្រតិបត្តិការអន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការមនុស្សធម៌ ការដោះស្រាយជម្លោះសង្គ្រាម ការអភិវឌ្ឍន៍និងកសាងសន្តិភាព។ ក្នុងនោះដែរ គម្រូដ៏ល្អនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបាននាំសន្តិភាពមកជូនកម្ពុជា ត្រូវបានគេលើកឡើងជាប្រធានបទដ៏សំខាន់មួយ នៅលើវេទិកាជជែក បិទកម្មវិធីនេះ។
