Depository of News

ទូតអាមេរិក​ប្រចាំអ៊ីស្រាអែល​ជំរុញ​ឲ្យ​អាជ្ញាធរ​​ធានា​សន្តិសុខប្រជាជនប៉ាឡេស្ទីន​​នៅ​ស៊ីហ្សកដានី

newsdepo.com · world

ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ស៊ីហ្សកដានី ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំអ៊ីស្រាអែល បាន​ជំរុញឲ្យអាជ្ញាធរអ៊ីស្រាអែល ត្រូវ​ធានាសុវត្ថិភាព និង​រក្សាសន្តិសុខ​ជូនសហគមន៍​​ប៉ាឡេស្ទីន ព្រមទាំង​ត្រូវដាក់​ទោស​អ្នក​បង្កហិង្សា​ទៅលើ​ប្រជាជន​។ នេះពុំមែនជា​លើកទី១ទេ ដែលឯកអគ្គរដ្ឋទូតទូតអាមេរិក​​បង្ហាញ​ជំហរ​ការពារ​សិទ្ធិ​រស់​រាន​របស់​ប្រជាជនប៉ាឡេ​ស្ទីនក្នុង​តំបន់​ស៊ីហ្សកដានី ដែលត្រូវកងទ័ព​​អ៊ីស្រាអែល​ត្រួតត្រា​ដោយ​ខុស​ច្បាប់។ មិនតែប៉ុណ្ណោះ លោក​ទូតអាមេរិក​ក៏​ប្រកាសជំទាស់​នឹងផែនការ​ជម្លៀស​ប្រជាជន​ចេញពី​តំបន់ហ្កាហ្សា ដែល​បណ្តា​រដ្ឋមន្ត្រីអ៊ីស្រាអែល​ប្រកាន់​ជាតិជ្វីហ្វស្តាំនិយមជ្រុល​ បាន​លើកឡើង កាលពីព្រហស្បតិ៍ ទី​៣កញ្ញា​។

Read full article →