Depository of News

លោក ដូណាល់ ត្រាំ បញ្ជូន​ប្រេសិតទៅ​រុស្ស៊ីបន្តទៀត ដើម្បី​ចរចា​សន្តិភាពឲ្យ​អ៊ុយក្រែន

newsdepo.com · world

បន្ទាប់ពី​ទស្សនកិច្ច​របស់​ប្រធាន​ភ្នាក់ងារ​ចារកិច្ច​អាមេរិកស៊ីអាយអេនៅរុស្ស៊ី​ , សហរដ្ឋ​អាមេរិក​បន្ត​​បញ្ជូន​ប្រេសិត​ពិសេស​បន្ថែមទៀត​ទៅរដ្ឋធានី​​ម៉ូស្គូ​ ដើម្បី​ចរចា​សន្តិភាព​ឲ្យ​អ៊ុយក្រែន។​ ប្រេសិតពិសេសអាមេរិក ត្រូវជួបប្រមុខរដ្ឋ​​រុស្ស៊ី​នៅថ្ងៃ​សៅរ៍នេះ​ ហើយ​នឹងត្រូវបន្ត​​ជួបប្រមុខរដ្ឋ​អ៊ុយក្រែន​ នៅ​ថ្ងៃអាទិត្យ ស្អែក​។ អំលុង​ពេល​អាមេរិក​កំពុង​បញ្ចុះបញ្ចូល​មេដឹកនាំ​រុស្ស៊ី​, ប្រធានាធិបតី​អ៊ុយក្រែន ប្រកាសឲ្យ​ភាគីជម្លោះ​ផ្អាក​​បាញ់គ្នា​សិន​។ ក៏ប៉ុន្តែ ទ័ព​រុស្ស៊ីបាន​​បាញ់ប្លោង​សម្លាប់​ពលរដ្ឋអ៊ុយក្រែន យ៉ាង​តិច ៤នាក់ និងរបួស​ច្រើន​នាក់  នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៥ កញ្ញា។​

Read full article →