រដ្ឋាភិបាលកម្ពុជាបញ្ចេញកញ្ចប់ថវិកាជាង ១២០០លានដុល្លារដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ។ កម្មវិធីអន្តរាគមន៍នេះត្រូវបានបែងចែកជា ៣បញ្ចប់អន្តរាគមន៍ធំៗ និងមានវិធានការដោះស្រាយចំនួន២៧ ដោយត្រៀមទំហំចំណាយសរុបជាង ១២០០លានដុល្លារអាមេរិក។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា កម្មវិធីអន្តរាគមន៍នេះមានគោលដៅជួយបង្កើតមុខរបរ ការងារ ធានាលំនឹងជីវភាពប្រជាពលរដ្ឋ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិសម្រាប់រយៈពេលខ្លី និងមធ្យម។
