ប្រទេសអឺរ៉ុប៥ ប្រកាសចុះកិច្ចព្រមព្រៀងជាមួយប្រទេសទី៣ ដើម្បីបង្កើតជំរំដាក់ជនអន្តោប្រវេសន៍
គំនិតបង្កើតជំរំនៅប្រទេសទី៣ ដើម្បីទុកដាក់ជនអន្តោប្រវេសន៍ខុសច្បាប់ ហាក់ត្រូវបានប្រទេសអឺរ៉ុបកាន់តែច្រើនគិតថាជាជម្រើសល្អ បើទោះបីជាមានការរិះគន់ពីបញ្ហាសិទ្ធិមនុស្ស។ ថ្ងៃទី៤កញ្ញា មានប្រទេសអឺរ៉ុប៥ប្រទេស ដែលបានបញ្ជាក់ថា គេមានចេតនាចុះកិច្ចព្រមព្រៀងជាមួយប្រទេសទី៣ នៅក្រៅសហភាពអឺរ៉ុប ដើម្បីបង្កើតជាមណ្ឌល ឬជំរំធំមួយ ដាក់ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលគេបញ្ជូនចេញ។ អ៊ីតាលីបានធ្វើរឿងនេះមុនគេ ដោយបានបង្កើតមណ្ឌលធំមួយនៅក្នុងប្រទេសអាល់បានី។
