ម៉ាឡេស៊ីប្រកាសដាក់រដ្ឋមួយចំនួននៃកោះប័រណេអូក្នុងភាពអាសន្ន ដោយសារផ្សែងភ្លើងឆេះព្រៃរាលដាលពីឥណ្ឌូណេស៊ី
ម៉ាឡេស៊ីប្រកាសដាក់តំបន់សឺរៀន (Serian) ក្នុងរដ្ឋសារ៉ាវ៉ាក់ (Sarawak) នៃកោះប័រណេអូ (Borneo) ក្នុងភាពអាសន្ន។ ការប្រកាសដាក់រដ្ឋក្នុងអាសន្ននេះ គឺដោយសារផ្សែងពុលពីភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូណេស៊ី បានរាលដាលឆ្លងកាត់ព្រំដែន និងធ្វើឲ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុត។ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបិទសាលារៀនចំនួន ៦៤៧ កន្លែង និងកំពុងចាត់វិធានការបាញ់សារធាតុបង្កភ្លៀង ឬបង្កើតពពកដើម្បីទប់ស្កាត់ផ្សែង។
