ព្រឹទ្ធសមាជិក ៣រូបមកពីបក្សប្រឆាំងមិនបោះឆ្នោតគាំទ្រការធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
សមាជិកព្រឹទ្ធសភាចំនួន ៣រូបមកពីគណបក្សឆន្ទៈខ្មែរ បានចេញមកប្រកាសថា ពួកគេមិនបានបោះឆ្នោតគាំទ្រសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ឡើយ។ ការបញ្ជាក់របស់ព្រឹទ្ធសមាជិកបក្សប្រឆាំងទាំងបីរូបនេះ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់នេះត្រូវបានអនុម័តដោយព្រឹទ្ធសភានៅថ្ងៃសុក្រទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។
