ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ តែស្ថានការណ៍ជាក់ស្តែងតាមព្រំដែននៅតែប្រឈម
រដ្ឋលេខាធិការក្រសួងការពារជាតិ លោក រ៉ាត់ ដារ៉ារ័ត្ន បានលើកឡើងថា ទោះបីកម្ពុជា-ថៃ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ និងមានយន្តការសម្រាប់អនុវត្ត ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ក៏ស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែន នៅតែប្រឈមនឹងផលប៉ះពាល់អវិជ្ជមានមួយចំនួន។ ការថ្លែងរបស់លោក រ៉ាត់ ដារ៉ារ័ត្ន ដូច្នេះធ្វើឡើងអំឡុងពេលដែលលោកមានជំនួបជាមួយអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាចំនួន២២ និងតំណាងមកពី ១៨ប្រទេស កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
