ជនជាតិដើមភាគតិចពូនង(ព្នង)ស្នើឱ្យអាជ្ញាធរ ទប់ស្កាត់ចរន្តទិញលក់ដីព្រៃកប់សព
ព្រៃកប់សព ជាភស្តុតាងនៃទំនៀមទម្លាប់ ការរស់នៅ និងប្រវត្តិសាស្ត្ររបស់សហគមន៍ជនជាតិដើមភាគតិច នៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ពលរដ្ឋជនជាតិដើមភាគតិចពូនង(ព្នង)មួយចំនួន នៅភូមិពូតាំង ខេត្តមណ្ឌលគិរី បានសម្តែងការព្រួយបារម្ភពីការបាត់បង់ព្រៃកប់សពរបស់ពួកគេ ដោយសារតែឈ្មួញគប់គិតគ្នាទិញលក់ និងបានឈូសឆាយដីកប់សព ធ្វើជាផ្ទះលំហែ ឬធ្វើកសិកម្មជាដើម។ អ្នកភូមិបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ចរន្តទិញ លក់ដីកប់សពទាំងនោះ ដើម្បីឲ្យពួកគេអាចត្រៀមចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចពូនង៕
