អង្គការឧតុនិយមអន្តរជាតិ ប្រកាសអាសន្នពីបាតុភូត El Niño ដ៏ខ្លាំងក្លាបំផុតនៅចុងឆ្នាំ២០២៦
បាតុភូត El Niño នឹងមានឥទ្ធិពលខ្លាំងក្លាជាទីបំផុត ក្នុងរវាងចុងឆ្នាំ២០២៦រហូតដល់ខែកុម្ភៈ២០២៧។ នេះគឺជាការប្រកាសអាសន្ន របស់អង្គការឧតុនិយមអន្តរជាតិ ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិ។ បាតុភូតធម្មជាតិ ដែលកើតឡើងដោយសីតុណ្ហភាពទឹកសមុទ្រឡើងក្តៅខ្លាំងនេះ នឹងធ្វើឲ្យប្រែប្រួលក្រឡាប់ចាក់ដល់របបអាកាសធាតុរបស់ផែនដី ហើយបញ្ហានេះនឹងបង្កជាគ្រោះធម្មជាតិកាចសាហាវ ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរាំងស្ងួតជាដើម។
