ភូមាសន្យាធានាសុវត្ថិភាពជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលម៉ាឡេស៊ីគ្រោងបញ្ជូនត្រឡប់ទៅភូមា
រដ្ឋាភិបាលភូមាបានសន្យាធានាការពារសុវត្ថិភាពជូនជនភៀសខ្លួនដែលធ្វើដំណើរត្រឡប់ពីប្រទេសម៉ាឡេស៊ី។ នេះបើផ្អែកតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសភូមា នៅថ្ងៃព្រហស្បតិ៍ ទី ៣ ខែកញ្ញា។ ម៉ាឡេស៊ីកំពុងត្រៀមបញ្ជូនជនភៀសខ្លួនភូមាជិត ១៥០០នាក់ឲ្យត្រឡប់ទៅភូមាវិញ នៅចុងខែកញ្ញានេះ។ ក្នុងនោះក៏មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែរ។ អង្គការសហប្រជាជាតិនិងអង្គការសិទ្ធិមនុស្សកំពុងព្រួយបារម្ភថា វិធានការចាប់បញ្ជូនរបស់រដ្ឋាភិបាលម៉ាឡេស៊ី អាចបង្កជាហានិភ័យដល់ជនភៀសខ្លួនមួយចំនួន ជាពិសេសជនជាតិរ៉ូហ៊ីងយ៉ាដែលបានរត់គេចចេញពីការធ្វើទុក្ខបុកម្នេញនៅរដ្ឋរ៉ាឃីន ប្រទេសភូមា។
