តើការកើនឡើងនៃទំហំជួញដូរផ្សារហ៊ុននៅកម្ពុជាបង្ហាញពីភាពរីកចម្រើននៃវិស័យនេះ ឬយ៉ាងណា?
កាលពីចុងខែសីហា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជាបានកើនឡើងទំហំជួញដូរជាង ១លានដុល្លារក្នុងមួយថ្ងៃ ដែលជាទំហំមួយខ្ពស់មិនធ្លាប់មានពីមុនមក រាប់ចាប់តាំងពីបើកការជួញដូរដំបូង ក្នុងឆ្នាំ២០១២។ អគ្គនាយកផ្សារមូលបត្រកម្ពុជាអះអាងថា ការកើនឡើងនៃទំហំជួញដូរនេះបានមកពីកត្តារួមផ្សំជាច្រើន តែកត្តាជាក់ស្តែងនោះគឺ ដោយសារមានវិនិយោគិនចូលរួមច្រើន ភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួនបានកើនឡើង និងការចែកភាគលាភដល់ភាគហ៊ុនិកជាបន្តបន្ទាប់។ តែអ្នកជំនាញសេដ្ឋកិច្ច នៅតែមើលឃើញថា វិស័យមូលបត្រនៅកម្ពុជាបោះជំហានយឺតយ៉ាវ និងថា ការផ្តល់អត្រាការប្រាក់ដល់ភាគហ៊ុនិកមានអត្រាទាប ដែលធ្វើឱ្យអ្នកវិនិយោគរារែកចិត្ត។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ច ការកសាងទំនុកចិត្តដល់អ្នកវិនិយោគ ការបណ្តុះបណ្តាលពលរដ្ឋឱ្យយល់ដឹងពីវិស័យមូលបត្រ គឺជារឿងដែលត្រូវធ្វើជាចាំបាច់ ប្រសិនបើឱ្យចង់វិស័យមូលបត្រមានភាពរីកចម្រើន។
