នៅអេហ្ស៊ីប លោក ស៊ី ជីនពីង ប្រកាសឲ្យរួមគ្នាកំចាត់សកម្មភាពលូកដៃចាត់ចែងពីខាងក្រៅ
លោកប្រធានាធិបតីចិន ស៊ី ជីនពីន បានចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋដ៏កម្របំផុត នៅរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប នៅថ្ងៃទី២កញ្ញា។ ក្នុងបរិបទសង្គ្រាមនៅមជ្ឈិមបូព៌ា ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនក្នុងពេលនេះ មានអត្ថន័យសំខាន់ណាស់ ស្របពេលដែលប្រទេសមួយចំនួនក្នុងតំបន់ បានចាប់ផ្តើមគិតគូរពិនិត្យឡើងវិញ ស្តីពីវិស័យសន្តិសុខរបស់ខ្លួនដែលកន្លងមកពឹងផ្អែកខ្លាំងទៅលើអាមេរិក។ នៅរដ្ឋធានីគែរ លោកស៊ី ជីនពីងបានថ្លែងថាអំពាវនាវឲ្យរួមគ្នា កំចាត់សកម្មភាពលូកដៃចាត់ចែងពីខាងក្រៅ។
