Depository of News

ក្រោយ​ទឹកជំនន់មហាប្រល័យនៅនេប៉ាល់-ទីបេ អ្នក​វិទ្យាសាស្ត្រ​ទទូច​ឲ្យ​បង្កើន​ថវិកាស្រាវជ្រាវ តាមដានការរលាយទឹកកក

newsdepo.com · world

​ទឹកជំនន់មហាប្រល័យ នៅតំបន់ព្រំដែនរវាងនេប៉ាល់និង​ទីបេទឹកដីចិន កាលពីថ្ងៃទី២៦ ខែសីហា បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ ១ ១៣០នាក់​ និង បាត់ខ្លួន​ប្រមាណ ៤ ៥០០នាក់ ។ នេះបើតាម​តុល្យការបឋមរបស់​អាជ្ញាធរ​នៃប្រទេសទាំង២ គិតត្រឹមរសៀល​​ថ្ងៃ​ពុធ ទី​២កញ្ញា​។ ក្នុង​ចំណោម​អ្នក​រងគ្រោះស្លាប់​និង​បាត់ខ្លួន ក៏មាន​ភ្ញៀវ​ទេសចរអន្តរជាតិ ប្រមាណជាង​ ៨៥០នាក់ ដែល​មកពី​ជាង​ ​៣០ប្រទេស។ ឆ្លៀត​ឱកាស​នេះ អាជ្ញាធរ​នេប៉ាល់ និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាកាសធាតុ បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ ផ្តល់​​ជំនួយមនុស្សធម៌ និង​ជំនួយ​ថវិកា​សម្រាប់​វិស័យ​ស្រាវជ្រាវតាមដាន​ការ​រលាយ​ទឹកកក នៅ​តំបន់​ភ្នំហិមាល័យ។

Read full article →