កម្ពុជាច្រានចោលការចោទប្រកាន់ថៃដែលថាខ្លួនជាអ្នកវាយប្រហារមុន
ក្រសួងការពារជាតិកម្ពុជា តាមរយ:សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានច្រានចោលការលើកឡើងរបស់នាយឧត្តមសេនីយ៍ ប្រាផាស សុនចៃឌី Prapas Sonjaideeនាយកមជ្ឈមណ្ឌលព័ត៌មានរួម (JIC) របស់ប្រទេសថៃដែលថា កម្ពុជាជាអ្នកបើកការវាយប្រហារមុន ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ ចំពោះក្រសួងការពារជាតិ ការលើកឡើងរបស់ភាគីថៃនេះ គឺជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន។
