ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវត្រង់ៗ ហៅសហរដ្ឋអាមេរិកឲ្យត្រឡប់មកចរចាវិញ
នៅក្នុងឱកាសជំនួបកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ដែលប្រព្រឹត្តិទៅនៅទីក្រុង ប៊ីឆកិក ប្រទេសកៀហ្ស៊ីស៊ីស្ថាន លោកប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងសារហៅឲ្យសហរដ្ឋអាមេរិកវិលមកគោរពកិច្ចព្រមព្រៀងដែលបានចុះកាលពីខែមិថុនា និងត្រឡប់មកចូលតុចរចាវិញ ដើម្បីស្វែងរកដំណោះស្រាយការទូតបិទបញ្ចប់សង្គ្រាម។ លោកប្រធានាធិបតីអ៊ីរ៉ង់ ក៏បានជួបប្រជុំជាមួយលោកពូទីនដែរ ដោយមេដឹកនាំអ៊ីរ៉ង់បានថ្លែងអរគុណចំពោះគោលជំហររបស់រុស្ស៊ី ទាក់ទិននឹងវិបត្តិសង្គ្រាមនៅដើមបូព៌ា។
