លទ្ធផលបាក់ឌុប៖ សិស្សខ្លះរំភើប និងមោទនភាព ខណៈខ្លះទឹកភ្នែកដោយសារលទ្ធផលមិនគាប់ប្រសើរ
ស្នាមញញឹម ក្តីរំភើប និងទឹកភ្នែក ជាអារម្មណ៍ផ្សេងៗគ្នារបស់សិស្ស ក្នុងពេលប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ។ សម្រាប់សិស្សដែលបានប្រឡងជាប់ នេះជាពេលវេលានៃមោទនភាព និងជោគជ័យ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ខណៈអ្នកខ្លះទៀតមានអារម្មណ៍សោកស្តាយ និងទឹកភ្នែករលីងរលោង ដោយសារលទ្ធផលមិនដូចការរំពឹងទុក។ ស៊ឹម ចាន់សំណាង មានសេចក្តីរាយការណ៍ផ្ទាល់ពីវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ៖
