តើសីលធម៌ក្នុងសង្គមខ្មែរធ្លាក់ចុះក្នុងកម្រិតធ្ងន់ធ្ងរ ឬយ៉ាងណា ក្រោយពីមានករណីកូនរំលោភម្តាយបង្កើត?
មួយរយៈចុងក្រោយនេះ មានករណីឃាតកម្ម ការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្សេងៗ ដែលបានកើតឡើងជាបន្តបន្ទាប់។ ករណីខ្លះ បានកើតឡើងក្រោមឥទ្ធិពលនៃគ្រឿងញៀន។ ជាក់ស្តែង នៅក្នុងសប្តាហ៍នេះ មានករណីកូនប្រុស ចាប់រំលោភម្តាយបង្កើតរបស់ខ្លួន នៅក្នុងខេត្តតាកែវ និងករណីបាញ់សម្លាប់ស្ត្រីជាភរិយានៅខេត្តបាត់ដំបង ដែលផ្តើមចេញពីការប្រចណ្ឌ។ អ្នកតាមដានសង្គមបង្ហាញក្តីបារម្ភចំពោះការធ្លាក់ចុះសីលធម៌សង្គមក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ខណៈអ្នកឃ្លាំមើលខ្លះទៀតបានរិះគន់ពីការអនុវត្តច្បាប់មិនគ្រប់គ្រាន់។ តើសីលធម៌នៃសង្គមខ្មែរពេលនេះ ពិតជាធ្លាក់ចុះកំរិតធ្ងន់ធ្ងរ?
