លោក ស៊ុំ ម៉ាប់៖ ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរត្រៀមចុះក្នុងបញ្ជីUNESCO នៅដើមខែធ្នូ ឆ្នាំ២០២៦
ប្រពៃណីនៃអាពាហ៍ពិពាហ៍ខ្មែរ ត្រៀមអនុម័តចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO ដោយតាមគម្រោងអាច ចន្លោះពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៦ នាទីក្រុងសៀមិន ខេត្តហ្វូជៀន ប្រទេសចិន។ នេះបើតាមលោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ ដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ អ្នកនាំពាក្យក្រសួងវប្បធម៌ដដែលបន្ថែមថា ប្រពៃណីនៃអាពាហ៍ពិពាហ៍ខ្មែរ ដែលគ្រោងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានរួមបញ្ចូលនូវធាតុផ្សំយ៉ាងពេញលេញនៃដំណើរការទំនៀមទម្លាប់អាពាហ៍ពិពាហ៍ខ្មែរ ដូចជា កិច្ចពិធី សម្ភារៈប្រើប្រាស់ វង់ភ្លេងប្រពៃណី មេបា ចៅមហា សម្លៀកបំពាក់ប្រពៃណី រួមនឹងស្បៃខ្មែរផងដែរ។
