កម្ពុជារង់ចាំការបញ្ជាក់ជាផ្លូវការពីអាមេរិកករណីសមាជិកសភាអាមេរិកចង់បណ្តេញមន្ត្រីទូតខ្មែរចេញពីវ៉ាស៊ីនតោន
ក្រសួងការបរទេសកម្ពុជា លើកឡើងថា កម្ពុជានៅរង់ចាំការបញ្ជាក់ជាផ្លូវការពីក្រសួងការបរទេសអាមេរិកមកកាន់ស្ថានទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ជុំវិញការលើកឡើងរបស់ប្រធានក្រុមសមាជិកសភាអាមេរិកដែលចង់ឲ្យរដ្ឋបាល លោក ដូណាល់ ត្រាំ បណ្តេញមន្ត្រីទូតខ្មែរចេញពីអាមេរិក។ ការដែលប្រធានក្រុមសមាជិកសភាអាមេរិកចង់ឲ្យបណ្ដេញមន្ត្រីទូតខ្មែរចេញពីទឹកដីសហរដ្ឋអាមេរិក នៅក្រោមការចោទថា រដ្ឋាភិបាលកម្ពុជា ជាអ្នកគាំទ្រក្រុមឧក្រិដ្ឋជនឆបោកអនឡាញ ដែលឆ្លងដែនមកពីប្រទេសចិន។
