Depository of News

នាយករដ្ឋមន្ត្រីថៃអះអាងថានឹងមិនប្រគល់ទឹកដីដែលថៃកំពុងកាន់កាប់ឲ្យកម្ពុជាវិញទេ

km.rfi.fr · world

នៅក្នុងប្រទេសថៃ នាយករដ្ឋមន្ត្រី លោក អនុធិន ឆានវីរៈគូន បានថ្លែងកាលពីថ្ងៃទី២៦ ខែវិច្ឆិកាថា ថៃនឹងមិនអាចអនុញ្ញាតឱ្យនរណាម្នាក់ឆ្លងចូលមកក្នុងទឹកដីរបស់ខ្លួន ដោយសំដៅលើទឹកដីដែលថៃដណ្តើមយកដោយការប្រយុទ្ធគ្នានាពេលកន្លងទៅ និងដែលថៃកំពុងកាន់កាប់នោះទេ។ លោក អនុធិន ឆានវីរៈគូន បានលើកឡើងដូចនេះនៅពេលលោកចូលរួមបើកសមយុទ្ធតាមផ្លូវអាកាសក្នុងខេត្តលពបុរី។ ប្រតិកម្មពីកម្ពុជា អ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន ដោយគោរពតាមខ្សែព្រំដែនអន្តរជាតិដែលត្រូវបានកំណត់ដោយសន្ធិសញ្ញា និងច្បាប់អន្តរជាតិ។

Read full article →