លោក ហ៊ុន ម៉ាណែត ថាកម្ពុជាមិនចង់ត្រឹមល្អមើល តែមិនល្អស៊ី ក្រោយការចាកចេញពីប្រទេស LDC
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ខាងមុខ តែកម្ពុជាសម្រេចយកការចាកចេញនៅឆ្នាំ២០២៩វិញ។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ និងបញ្ជាក់ហេតុផលថា ការពន្យារពេលចាកចេញរបស់កម្ពុជា គឺដើម្បីទុកពេលពង្រឹងខ្លួន និងចាកចេញដោយមានភាពរឹងមាំផ្នែកសេដ្ឋកិច្ច។
