ទីភ្នាក់ងារអវកាសជប៉ុន បង្ហាញយានរ៉ូវើ Lupex ដែលនឹងមានបេសកកម្មរុករកទឹក នៅលើព្រះចន្ទ
ថ្ងៃពុធទី២៥វិច្ឆិកា ទីភ្នាក់ងារអវកាសជប៉ុន បានបង្ហាញជាផ្លូវការនូវស្នាដៃរបស់ខ្លួនមួយទៀត គឺ យានរ៉ូវើ ដែលគេបានដាក់ឈ្មោះហៅថា Lupex ។ យាននេះជាយានគម្រូទី២ ដែលនឹងទៅស្រាវជ្រាវរុករកទឹក នៅប៉ូលខាងត្បូងរបស់ព្រះចន្ទ។ បេសកកម្មនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៨។ ផ្អែកតាមអ្នកជំនាញជប៉ុន គឺគេកំពុងស្រាវជ្រាវយកទឹកមកប្រើប្រាស់ ដើម្បីផលិតចេញជាថាមពលបាញ់បង្ហោះយានផ្សេងទៀត ដែលទៅចុះចតនៅព្រះចន្ទ។
