ហេតុអ្វីកម្ពុជា-ចិន បង្កើនកម្រិតសមយុទ្ធនាគមាសឆ្នាំ២០២៦?
កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នា «នាគមាសឆ្នាំ២០២៦» ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន លើកទី៨នេះ មានទ្រង់ទ្រាយធំជាងសមយុទ្ធកន្លងទៅ ដោយសមយុទ្ធលើកនេះ បានរួមបញ្ចូលលំហាត់ហ្វឹកហ្វឺនទាំងជើងគោក ជើងទឹក និងជើងអាកាស។ ការបង្កើនកម្រិតសមយុទ្ធ កម្ពុជា-ចិន នាពេលនេះត្រូវអ្នកវិភាគនានាមើលឃើញថា ធ្វើឡើងស្របតាមកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ និងស្របតាមពិពិធកម្មវិស័យការពារជាតិនៃប្រទេសកម្ពុជា។ ហេតុអ្វី កម្ពុជា-ចិន បង្កើនកម្រិតសមយុទ្ធនាគមាសឆ្នាំ២០២៦?
