ហាងទំនិញ 7 Eleven នៅកម្ពុជាទាំងអស់នឹងត្រូវបិទទ្វារពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦តទៅ
ក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL Plc ប្រកាសបញ្ឈប់ប្រតិបត្តិការហាងទំនិញយីហោ 7 Eleven ទាំងអស់នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកានេះតទៅ។ ក្រុមហ៊ុននេះបានកត់សម្គាល់ឃើញថា ប្រតិបត្តិការរបស់ខ្លួនបានរងផលប៉ះពាល់ ដោយសារឥទ្ធិពលពហិការការប្រើប្រាស់ផលិតផលថៃរបស់ពលរដ្ឋកម្ពុជា ក្រោយមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។
