នាវាចម្បាំង និងរថក្រោះប្រយុទ្ធចិនចូលដល់មូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីត្រៀមសមយុទ្ធនាគមាស ឆ្នាំ២០២៦
នាវាចម្បាំងរបស់កងទ័ពជើងទឹកចិនចំនួន ៣គ្រឿង រួមទាំងសព្វាវុធធុនធ្ងន់ជាច្រើនផ្សេងទៀត បានមកដល់មជ្ឈមណ្ឌលគាំទ្រ និងហ្វឹកហ្វឺនរួម កម្ពុជា-ចិន នៅមូលដ្ឋានទ័ពរាមកម្ពុជា ក្នុងខេត្តព្រះសីហនុ សម្រាប់សមយុទ្ធ «នាគមាសឆ្នាំ២០២៦»។ បើតាមការចុះផ្សាយរបស់កាសែត Global Times នៅថ្ងៃទី២៤ វិច្ឆិកា ក្រសួងការពារជាតិចិនរំពឹងថា សមយុទ្ធនាគមាសឆ្នាំ២០២៦នេះ នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយោធារវាងកម្ពុជា និងចិនឱ្យកាន់តែស៊ីជម្រៅ។
