របាយការណ៍៖ រៀងរាល់១ម៉ោង មានស្រ្តី៥នាក់ក្នុងពិភពលោកត្រូវមនុស្សជិតស្និទ្ធសម្លាប់
ក្នុងឆ្នាំ ២០២៥ ស្រ្តីនិងក្មេងស្រីយ៉ាងហោចណាស់ ៤៧.០០០នាក់ នៅទូទាំងពិភពលោក ត្រូវបានដៃគូ ឬសមាជិកគ្រួសាររបស់ខ្លួនសម្លាប់។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយថ្ងៃអង្គារ ទី ២៤ វិច្ឆិកា នៅរៀងរាល់១ម៉ោងម្តង មានស្រ្តី៥នាក់ ឬស្មើនឹង១២៩នាក់ក្នុងមួយថ្ងៃត្រូវមនុស្សជិតស្និទ្ធនឹងខ្លួនសម្លាប់។ អំពើឃាតកម្មលើស្រ្តីនៅក្នុងរង្វង់គ្រួសារ នៅតែជាបញ្ហាធ្ងន់ធ្ងរ និងគ្មានការថយចុះគួរឲ្យកត់សម្គាល់ឡើយ។
