លោក សុភ័ណ្ឌ ឡារី៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ នឹងមានសេរីភាព ក្រោយដាក់ប្រាក់តម្កល់ធានា
ប្រធានបណ្ដាញយុវជនកម្ពុជាសកល លោក សុភ័ណ្ឌ ឡារី បានប្រាប់វិទ្យុបារាំងអន្តរជាតិ (RFI) នៅថ្ងៃទី២៤វិច្ឆិកាថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ នឹងត្រូវតុលាការដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី២៤វិច្ឆិកានេះ បន្ទាប់ពីមេធាវីបានដាក់ពាក្យស្នើសុំឲ្យសកម្មជនរូបនេះស្ថិតនៅក្រៅឃុំ។ គួរជ្រាបថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍ (ICE) របស់សហរដ្ឋអាមេរិកឃាត់ព្រះកាយតាំងពីថ្ងៃទី១១ ខែវិច្ឆិកា ក្រោមបទចោទ ស្នាក់នៅហួសសុពលភាពទិដ្ឋាការ។ បើតាមលោក សុភ័ណ្ឌ ឡារី ព្រះតេជគុណ ប៊ុត ប៊ុនតិញ នឹងត្រូវដោះលែងវិញនៅព្រឹកថ្ងៃអង្គារ ម៉ោងនៅសហរដ្ឋអាមេរិក ក្រោយពីមេធាវី បានដាក់ប្រាក់តម្កល់ធានារួចមក៕
