ឥណ្ឌាប្រកាសជួយនេប៉ាល់ ១,៦ ពាន់លានដុល្លារ ដើម្បីស្តារប្រទេសក្រោយគ្រោះទឹកជំនន់
នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ប្រកាសផ្តល់ជំនួយក្នុងទម្រង់ប្រតិបត្តិការសេដ្ឋកិច្ច ចំនួន ១,៦ពាន់លានដុល្លារ ដល់នេប៉ាល់ដើម្បីស្តារប្រទេស ក្រោយរងគ្រោះទឹកជំនន់មហាប្រល័យ កាលពីខែសីហា។ លោកម៉ូឌីបានប្រកាសកញ្ចប់ជំនួយ នៅថ្ងៃចន្ទ ទី២៣ វិច្ឆិកា នៅក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅទីក្រុងញូវដេលី ។
