តើពិធីបុណ្យអុំទូកអាចទាញអត្ថប្រយោជន៍អ្វីខ្លះ?
ព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃ បានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ពិធីបុណ្យអុំទូកឆ្នាំនេះប្រព្រឹត្តទៅតាមលទ្ធភាពដូចសព្វមួយដង នៅតាមបណ្តាខេត្តនានា។ ដោយឡែកនៅរាជធានីភ្នំពេញ ការប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ជាតិត្រូវផ្អាកជាថ្មី។ ផ្អាកដោយសារតែរដ្ឋាភិបាលអះអាងថា ខ្លួនត្រូវយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការអាទិភាពមួយចំនួន។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមខ្លះបានក្រើនរំឭកថា ការផ្អាកពិធីបុណ្យអុំទូកថ្នាក់ជាតិក្នុងទីក្រុងភ្នំពេញ អាចក្លាយជាកម្មវត្ថុនៃការរំលោភបំពានខាងវប្បធម៌ពីប្រទេសជិតខាងមួយចំនួន។ តែអ្នកតាមដានសង្គម និងសេដ្ឋវិទូខ្លះយល់ឃើញថា ការរៀបចំពិធីបុណ្យជាតិនេះជាផ្នែកមួយនៃការក្សាទុកវប្បធម៌របស់ប្រទេសកម្ពុជា និងថា ពិធីនេះអនុញ្ញាតឲ្យពលរដ្ឋបានសម្រាកលម្ហែកាយពីការងារដ៏មមាញឹក។ តើពិធីបុណ្យអុំទូកទាញបានអត្ថប្រយោជន៍អ្វីខ្លះ?
