ការអូសបន្លាយស្ថានភាពជម្លោះព្រំដែនជាមូលហេតុចម្បងនៃការផ្អាកពិធីបុណ្យអុំទូកឆ្នាំ២០២៦
ការផ្អាកព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវបានរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ដោយសាររដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការ អាទិភាពមួយចំនួន។ ហេតុផលនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៦នេះ គឺដូចគ្នានឹងហេតុផលនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូក កាលពីឆ្នាំ២០២៥ដែរ។
