កូរ៉េខាងត្បូងបារម្ភអំពីកំណើននៃការប្រើថ្នាំជំនួយការសិក្សា ក្នុងចំណោមនិស្សិត
នៅក្នុងពេលដែលកូរ៉េខាងត្បូង កំពុងជួបរឿងអាស្រូវលួចបន្លំប្រើបច្ចេកវិទ្យាAI ជំនួយពេលប្រលង របាយការណ៍កូរ៉េខាងត្បូងមួយ បានទាញសញ្ញាអំពីកំណើនករណីប្រើថ្នាំប្រឆាំងនឹងវិបត្តិផ្ចង់អារម្មណ៍។ ដោយហេតុតែសម្ពាធនៃការប្រកួតប្រជែងក្នុងវិស័យសិក្សាខ្លាំងពេក សិស្សនិស្សិតកូរ៉េខាងត្បូងខ្លះបានជ្រើសរើសប្រើថ្នាំដើម្បីបង្កើនសមត្ថភាពផ្ចង់អារម្មណ៍ ហើយអាចនៅប្រឹងរៀនដាច់យប់បាន។ ប៉ុន្តែការប្រើប្រាស់ថ្នាំបែបនេះ អាចបង្កហានិភ័យច្រើនដល់សុខភាព។
