ដាណឺម៉ាកចង់រឹតបន្តឹងទិដ្ឋាការអឺរ៉ុប ក្រោយចោទរុស្ស៊ីថាប៉ុនប៉ងធ្វើឃាតអ្នកចម្រៀងអ៊ុយក្រែន
ជាអ្នកគាំទ្រអ៊ុយក្រែនដ៏ចម្បងម្នាក់ ដាណឺម៉ាកបានជំរុញឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ចាត់វិធានការដ៏ម៉ឺងម៉ាត់ប្រឆាំងនឹងរុស្ស៊ី។ ដាណឺម៉ាក បានស្នើរឹតបន្តឹងការទិដ្ឋាការដល់ពលរដ្ឋរុស្ស៊ី។ សំណើនេះធ្វើឡើងក្រោយពីដាណឺម៉ាកបានសង្ស័យថាភ្នាក់ងារចារកិច្ចរុស្ស៊ីបានរៀបផែនការធ្វើឃាតអ្នកចម្រៀងជាតិអ៊ុយក្រែន នៅលើទឹកដីដាណឺម៉ាក។
