អង្គការអន្តរជាតិសេរីនិយមស្នើឲ្យមានវិធានការចំពោះឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា
អង្គការអន្តរជាតិសេរីនិយម តាមរយៈសន្និបាតនាពេលថ្មីៗនេះ បានចេញសេចក្តីសម្រេចមួយ ដោយស្នើឲ្យសហគមន៍ និងស្ថាប័នអន្តរជាតិយកចិត្តទុកដាក់ជាបន្ទាន់លើឧក្រិដ្ឋកម្មឆបោកអនឡាញនៅប្រទេសកម្ពុជា។ អង្គការអន្តរជាតិសេរីនិយមបានស្នើឲ្យសហគមន៍អន្តរជាតិចាត់វិធានការលើឧក្រិដ្ឋជន និងជួយអន្តរាគមន៍ដល់ជនរងគ្រោះនៅក្នុងឧស្សាហកម្មឆបោកអនឡាញនៅកម្ពុជា។
