នរគបាលហៃទីអះអាងថាបានបើកប្រតិបត្តិការ សម្លាប់ក្រុមអន្ធពាលប្រដាប់អាវុធបាន៣៤នាក់
នៅហៃទី ថ្ងៃទី១៩វិច្ឆិកា នរគបាលបានបើកប្រតិបត្តិការបំបែកទីតាំងរបស់ក្រុមអន្ធពាលប្រដាប់អាវុធ ដែលបានធ្វើផ្គរធ្វើភ្លើងច្រើនឆ្នាំមកហើយ។ យ៉ាងហោចណាស់ មានសមាជិកក្រុមអន្ធពាលចំនួន៣៤នាក់ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ក្នុងប្រតិបត្តិការនេះ។ សូមបញ្ជាក់ថាប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ប្រទេសអេលសាល់វ៉ាឌ័រ បានសម្រេចបញ្ជូនកម្លាំងទាហានចំនួន២៥០០ទៅហៃទី ដើម្បីប្រយុទ្ធទល់នឹងក្រុមអន្ធពាលប្រដាប់អាវុធ។
