ប៉ូឡូញចោទរុស្ស៊ី ថា “កំពុងបង្កហេតុ” ក្រោយមីស៊ីលពីរគ្រាប់ និងដ្រូនមួយគ្រឿងធ្លាក់លើទឹកដីរបស់ខ្លួន
មីស៊ីលពីរគ្រាប់ និងដ្រូនមួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់នៅភាគអាគ្នេយ៍ប្រទេសប៉ូឡូញ ជាប់ព្រំដែនអ៊ុយក្រែន នៅថ្ងៃសុក្រ ទី ២០ ខែវិច្ឆិកា។ ទោះមិនទាន់មានការបញ្ជាក់ពីម៉ូស្គូ រដ្ឋាភិបាលប៉ូឡូញអះអាងថា នេះគឺជាការរំលោភដែនអាកាស និងជាការបង្កហេតុរបស់រុស្ស៊ី។ សម្ព័ន្ធមិត្តអូតង់ សហភាពអឺរ៉ុប និងអង់គ្លេស បានបង្ហាញការគាំទ្រចំពោះប៉ូឡូញ និងបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹងសន្តិសុខក្នុងតំបន់។
