Depository of News

លោក ហ៊ុយ វណ្ណៈ៖ សង្គមខ្មែរកំពុងស្ថិតក្នុងស្ថានភាពវង្វេងរវាងលេខ៦ និងលេខ៩

km.rfi.fr · world

នៅថ្ងៃសុក្រទី២០វិច្ឆិកានេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក.) បានចេញសេចក្តីអំពាវនាវមួយ ស្តីពីការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិលើបណ្តាញសង្គម។ ស.ស.ស.ក. កត់សម្គាល់ថា ការរប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិក្នុងពេលបច្ចុប្បន្ន មានលក្ខណៈជាការវាយប្រហារបុគ្គល ការប្រើប្រាស់ពាក្យអសុរោះ ការជេរប្រមាថ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ថាការបញ្ចេញមតិបែបខាងលើគឺជាគ្រោះថ្នាក់របស់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។​ លើសពីនេះ លោក ហ៊ុយ វណ្ណៈ កត់សម្គាល់ថា សង្គមខ្មែរកំពុងស្ថិតក្នុងស្ថានភាពប្រកាន់ទស្សនៈរៀងខ្លួន មានភាពក្រអឺតក្រទម មិនចេះសាមគ្គីគ្នា តម្កល់ផលប្រយោជន៍ជាតិនិងពលរដ្ឋ។

Read full article →