ឃាតកម្មលិម គិមយ៉ា៖ កូននិងភរិយាថា បារាំងយកចិត្តទុកដាក់ ប៉ុន្តែ កម្ពុជាមិនដែលខ្វល់ សូម្បីលិខិតរំលែកទុក្ខ
សន្ទរកថារបស់ប្រធានាធិបតីម៉ាក្រុង ទាក់ទងនឹងសំណុំរឿងឃាតកម្មរបស់លោកលិម គីមយ៉ា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីកាលពីសប្តាហ៍មុនបានធ្វើឲ្យក្រុមគ្រួសាររបស់លោកលិម គីមយ៉ាកក់ក្តៅក្នុងចិត្ត។ កក់ក្តៅព្រោះថា ការតស៊ូរបស់ពួកគេដើម្បីស្វែងរកយុត្តិធម៌ឲ្យលោកលិម គីមយ៉ា អតីតតំណាងរាស្រ្តដែលត្រូវឃាតករបាញ់សម្លាប់ក្នុងក្រុងបាងកក មិនត្រូវបានគេបំភ្លេច។ ឈាង បុប្ផាបានទៅជួបភរិយា និងកូនប្រុសរបស់លោកលិម គីមយ៉ានៅសប្តាហ៍នេះ។
