ក្រសួងបរិស្ថានណែនាំ ក្នុងការការពារធនធានធម្មជាតិ និងជីវៈចម្រុះពីឥទ្ធិពលអែលនីញ៉ូ
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងបរិស្ថានកម្ពុជា បានដាក់ចេញវិធានការមួយចំនួន ដើម្បីការពារធនធានធម្មជាតិ និងជីវៈចម្រុះពីផលប៉ះពាល់ ដែលអាចបង្កឡើងដោយបាតុភូតអែលនីញ៉ូ(El Niño)។ ផលប៉ះពាល់ទាំងនោះ រួមមានហានិភ័យនៃកម្តៅ ភាពរាំងស្ងួត កង្វះទឹក និងភ្លើងឆេះព្រៃជាដើម។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន និងបញ្ជាក់ថា វិធានការនេះត្រូវបានដាក់ចេញក្រោមគោលបំណងជំរុញការត្រៀមលក្ខណៈ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាត និងរក្សាភាពធន់របស់ប្រព័ន្ធអេកូឡូស៊ី។
