លោក អ៊ុច បូររិទ្ធ ប្រាប់សភាប្រើភាសាបារាំងថា ថៃរំលោភអធិបតេយ្យកម្ពុជា និងបន្តឈរជើងលើទឹកដីកម្ពុជា
អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា លោក អ៊ុច បូររិទ្ធ បានប្រាប់មហាសន្និបាតតំបន់អឺរ៉ុបថា ស្ថានភាពនៃការតាំងទីរបស់យោធា និងរដ្ឋបាលថៃនៅលើទឹកដីកម្ពុជា មិនមានអ្វីប្រែប្រួលជាដុំកំភួនឡើយ។ បើតាមលោក អ៊ុច បូររិទ្ធ អ្វីដែលជាការគួរឲ្យកត់សម្គាល់ទៀតនោះ គឺភាគីថៃថែមទាំងបានព្រមានកម្ពុជាមិនឲ្យលើកពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ។
