នាយករដ្ឋមន្ត្រីជប៉ុនបានជួបជជែកដោយផ្ទាល់ ជាលើកទីមួយ ជាមួយប្រធានាធិបតីរុស្ស៊ី
មេដឹកនាំជប៉ុននិងរុស្ស៊ីបានជួបជជែកគ្នា ដោយផ្ទាល់ ជាលើកទីមួយ គិតចាប់តាំងពីលោក ស្រី តាកាអ៊ីជី ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនមក។ បើតាមប្រភពរដ្ឋាភិបាលជប៉ុន លោកស្រី សាណាអេ តាកាអ៊ីជី បានជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី ពូទីន កាលពីល្ងាចថ្ងៃពុធទី១៩វិច្ឆិកា នៅក្រុងShenzhen ក្រៅក្របខ័ណ្ឌនៃជំនួបកំពូលAPEC។
