អ៊ីស្រាអែលជ្រើសតាំងប្រធានសភាថ្មី ជាមនុស្សកណ្តាលនិយមប្រឆាំងនឹងលោកនេតាន់យ៉ាហ៊ូ
សមាជិកសភាអ៊ីស្រាអែលបានបោះឆ្នោតនៅថ្ងៃទី១៨វិច្ឆិកា តែងតាំងលោក ម៉ាតាន់ កាហាណា ជាប្រធានាសភាថ្មី។ លោកម្នាក់នេះ មកពីចលនានយោបាយកណ្តាលនិយម យ៉ាស្ហារ ដែលទើបតែឈ្នះក្នុងការបោះឆ្នោតសភា កាលពីខែតុលា ហើយគឺជាមនុស្សដែលមានទំនោរប្រឆាំងនឹងលោកនេតាន់យ៉ាហ៊ូ។ ការតែងតាំងនេះ គឺជាសញ្ញាមួយទៀត បញ្ជាក់ថា លោកនេតាន់យ៉ាហ៊ូ និងចលនានយោបាយស្តាំនិយមជ្រុល កំពុងតែអស់ឥទ្ធិពលនៅអ៊ីស្រាអែល។
