អាមេរិកនិងហ្វីលីពីន ពង្រីកកិច្ចសហការវិស័យការពារជាតិ និងថាមពល
ក្នុងឱកាសចូលរួមប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀតចុះកិច្ចព្រមព្រៀងបន្ថែម ដើម្បីពង្រីកកិច្ចសហការវិស័យការពារជាតិ និងថាមពល។ ក្នុងវិស័យថាមពល លោក ត្រាំ បានលើកទឹកចិត្តឲ្យហ្វីលីពីន ធ្វើទំនើបកម្មនុយក្លេអ៊ែរស៊ីវិល ដោយទទួលយកបច្ចេកវិទ្យាអាមេរិក។
