ប្រទេសអឺរ៉ុប៥ រួមគ្នាប្រកាសអនុវត្តគម្រោងបញ្ជូនជនអន្តោប្រវេសន៍ទៅទុកនៅរវ៉ាន់ដា
ប្រទេសអឺរ៉ុប៥ មានអាល្លឺម៉ង់ អូទ្រីស ដាណឺម៉ាក ក្រិក និងហូឡង់ ដែលមានគោលនយោបាយគ្រប់គ្រងជនអន្តោប្រវេសន៍ដ៏តឹងរឹង បានប្រកាសរួមគ្នាកាលពីថ្ងៃចន្ទ ទី១៦វិច្ឆិកា អនុវត្តគម្រោងបញ្ជូនជនអន្តោប្រវេសន៍យកទៅទុកនៅតាមមណ្ឌលក្រៅទឹកដីអឺរ៉ុប។ បន្ទាប់ពីសិក្សាពិនិត្យអស់រយៈពេលច្រើនខែ គឺប្រទេសរវ៉ានដា ដែលត្រូវគេសម្រេចជ្រើសរើសបង្កើតមណ្ឌលទុកដាក់ជនអន្តោប្រវេសន៍នៅឆ្នាំ២០២៧ខាងមុខនេះ។
