តើចិននិងអាមេរិក នឹងជជែកគ្នាពីអ្វីខ្លះ ស្តីពីសន្តិសុខនិងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
បញ្ហាសន្តិសុខនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវគេរំពឹងថាគឺជាសំណុំរឿងដ៏ធំបំផុត នៃការជជែកគ្នា រវាងលោកស៊ី ជីនពីង និងលោកដូណាល់ ត្រាំ ដែលនឹងជួបគ្នានៅក្នុងសប្តាហ៍នេះ នៅទីក្រុងឆិនចិន។ កាលពីខែកញ្ញា ភាគីទាំង២ធ្លាប់បានសន្យាថានឹងបង្កើតបណ្តាញទំនាក់ទំនង ក្នុងករណីមានបញ្ហាកើតឡើងពាក់ព័ន្ធនឹងបច្ចេកវិទ្យាAI។ តែគម្រោងសហការនេះ បានលេចរូបរាងជាក់ស្តែងអ្វីខ្លះហើយ? ជាមួយគ្នានេះ តើរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងអគ្គនាយក Nvidia ដែលមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីជនជាតិចិន ដែលគេសង្ស័យថាគឺជាចារនារីរបស់ចិននោះ នឹងអាចប៉ះពាល់កម្រិតណា ដល់គម្រោងសហការគ្នារវាងមហាអំណាចទាំង២?
